ថ្ងៃដ៏ ពិសេស! ​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ​ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)​
ម.ក បានប្រកាសសម្ពោធ​ប្រតិបត្តិការរបស់ខ្លួនជាផ្លូវកា​រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា



រាជធានីភ្នំពេញ- ក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិត ​ឈានមុខគេ ​របស់ ប្រទេសជប៉ុន​ Dai-ichi Life Holdings, Inc. (“Dai-ichi Life Group”)​ បានប្រកាសបើកសម្ពោធ​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ខ្លួននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី24 ខែមេសា ឆ្នាំ2019​ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​របស់ជប៉ុនដំបូងគេនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។


ការិយាល័យកណ្តាល​ស្ថិតនៅក្នុងអគារ Vattanac Capital ត្រូវបានបើកសម្ពោធ​ដោយ លោក សិអ៊ិជី​អីណាហ្គាគី​ (Seiji Inagaki) ​អគ្គនាយកក្រុមហ៊ុន Dai-ichi Life Group ​និង លោក អាឡិន ថៃ (Allen Thai) ​អគ្គនាយក នៃក្រុមហ៊ុន ​Dai-ichi Life (Cambodia) PLC.​ (“Dai-ichi Life Cambodia”) ។ ពិធីទទួលទានអាហារពេលល្ងាច​ត្រូវបានប្រព្រឹត្តធ្វើឡើងនៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ​ដើម្បីអបអរសាទរ​ក្នុងឱកាសដាក់ឱ្យដំណើរការ​ជាផ្លូវការ ​របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (Dai-ichi Life Cambodia) ​ដោយមានការចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​អ្នកតំណាងពីធនាគារជាច្រើន ​និងអ្នកសារព័ត៌មាន ​ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ​ជាច្រើន។


ក្រុមហ៊ុន Dai-ichi Life Group ​ពេញចិត្តក្នុងការចូលរួមចំណែកជួយ​ដល់សហគមន៍​ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ​ព្រោះវាជាការជួយកសាងសង្គម និងសេដ្ឋកិច្ច ​ប្រកបដោយនិរន្តភាព។ ដូច្នេះ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយ គ្រុប (Dai-ichi Life Group) ​និងក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា (Dai-ichi Life Cambodia) ​បានរួមគ្នាបរិច្ចាគទឹកប្រាក់​ចំនួន 200,000,000 រៀល​ទៅឱ្យអង្គការសុខភាព Japan Heart Cambodia ​ដើម្បីជួយដល់កុមារកម្ពុជា​ដែលជាជនរងគ្រោះនៃជំងឺមហារីក។


លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានមានប្រសាសន៍នា​រាត្រីសមោលសថា៖ ​“ខ្ញុំជឿជាក់យ៉ាងមុតមាំថា​វត្តមានរបស់ក្រុមហ៊ុន ​ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា ​នឹងចូលរួមចំណែកដល់​ការអភិវឌ្ឍន៍វិស័យ​ធានារ៉ាប់រងអាយុជីវិត​នៅកម្ពុជាយើងតាមរយៈ​បទពិសោធន៍ ចំណេះដឹង ជំនាញ ​ដែលក្រុមហ៊ុន​ ដាយ អ៊ិឈិ ឡាយហ្វ៍ ​មានក្នុងវិស័យ​ធានារ៉ាប់រងអាយុជីវិត​អស់រយៈពេលជាង ១០០ ឆ្នាំ ​ក្នុងប្រទេសជប៉ុន។”


លោកអគ្គនាយក អាឡិន ថៃ ​បានមានប្រសាសន៍ថា ​"ក្នុងនាមជាវិនិយោគិនជប៉ុន​ដែលមានការប្តេជ្ញាចិត្តខ្ពស់ ​ក្រុមហ៊ុន Dai-ichi Life Cambodia ​នឹងផ្តល់ជូននូវផលិតផល ​និងសេវាកម្ម​របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ​សម្រាប់រយៈពេលវែង​។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច​ដើម្បីបម្រើ និងបំពេញតម្រូវការ​ធានារ៉ាប់រងអាយុជីវិត​ ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ​ដូចពាក្យស្លោករបស់ក្រុមហ៊ុន​ Dai-ichi Life Cambodia និយាយថា ​"នៅក្បែរអ្នកជានិច្ច "។


ក្នុងសន្និសីទសារព័ត៌មាន ​ក៏បានប្រព្រឹត្តទៅនៅថ្ងៃដដែលនេះ​នៅសណ្ឋាគារ Rosewood ភ្នំពេញ ​ដើម្បីប្រកាសពីកិច្ចសហប្រតិបត្តិការ​រវាងក្រុមហ៊ុន Dai-ichi Life Cambodia ​ជាមួយនឹងធនាគារវឌ្ឍនៈ។ តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ច ​រវាងក្រុមហ៊ុនធំទាំងពីរនេះ នឹងធ្វើឱ្យ​ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា (Dai-ichi Life Cambodia) ​អាចប្រើប្រាស់បណ្តាញរបស់ ​ធនាគារវឌ្ឍនៈ និងទំនាក់ទំនងមកអតិថិជនរបស់ខ្លួន ​បានកាន់តែឆាប់រហ័សឡើង។


លោក ចាន់ កុកចយ នាយកប្រតិបត្តិ/នាយកគ្រប់គ្រងទូទៅ ​នៃ ធនាគារវឌ្ឍនៈ ​បានមានប្រសាសន៍ថា៖​ “យើងមានទំនុកចិត្ត និងសុទិដ្ឋិនិយម​ចំពោះ កិច្ចសហប្រតិបត្តិការនេះ។ ​យើងជឿជាក់ថាផលិតផលរបស់​ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា ​នឹងបំពេញនូវតម្រូវការរបស់​អតិថិជនរបស់យើងខ្ញុំ។ ​ពួកយើងជឿជាក់ទៅលើវិជ្ជាជីវៈ ​សុច្ចរិតភាព និងការបេជ្ញាចិត្តរបស់ ​ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា ​ក្នុងការសហការជាមួយយើងខ្ញុំ។”


Big Day!

Dai-ichi Life officially launches operations in Cambodia



PHNOM PENH, CAMBODIA – Japan’s leading life insurer, Dai-ichi Life Holdings, Inc. (“Dai-ichi Life Group”) opened its subsidiary in the Kingdom of Cambodia on April 24, 2019, marking this as the first Japanese life insurer in the Kingdom.


The Head Office at the Vattanac Capital was opened by Mr. Seiji Inagaki, President of Dai-ichi Life Group and Mr. Allen Thai, CEO of Dai-ichi Life Insurance (Cambodia) PLC. (“Dai-ichi Life Cambodia”). A gala dinner was held at the Sofitel to celebrate the official launch of the Dai-ichi Life Cambodia and was joined by high ranking excellences from Ministry of Economy and Finance, representatives of various banks and notable press and media.


Dai-ichi Life Group believes in contributing back to the community, as it helps to build a sustainable society and economy. Therefore, Dai-ichi Life Group and Dai-ichi Life Cambodia jointly donated 200,000,000 KHR to Japan Heart Cambodia to assist the marginalized Cambodian children who are victims of cancer.


H.E. Madam Nguon Sokha – the Secretary of State of the Ministry of Economy and Finance said during the gala dinner: “I strongly believe that the presence of Dai-ichi Life Cambodia will contribute to the development of life insurance industry in Cambodia through its experience, knowledge and expertise in the Life Insurance Industry accumulated over 100 years.”


Mr. Thai said: “As a committed Japanese Investor, Dai-ichi Life’s journey in Cambodia is for a long-term basis. The company is ready to serve and meet the life insurance needs of Cambodian as Dai-ichi Life say: By your side, for life.”


In a press conference held on the same date at the Rosewood Hotel, Dai-ichi Life Cambodia and Vattanac Bank announced cooperation between the two companies. The cooperation will enable Dai-ichi Life to utilize the network of Vattanac Bank and reach Cambodian consumers much faster.


Mr. Chan Kok Choy, Executive Director/GM of Vattanac Bank commented: “We are confident and optimistic about this business cooperation. We believe that Dai-ichi Life Cambodia’s products will meet the insurance needs of our customers. We are encouraged by Dai-ichi Life’s professionalism, integrity and commitment to working together with us.”


Dai-ichi Life Cambodia is very much excited to begin this journey in serving the life insurance needs of the Cambodians.



  • Contact Us


  • Dai-ichi Life Insurance (Cambodia) PLC.

  • Vattanac Capital, Level 06, Suite 0601 & 0610-0612, 66 Monivong Boulevard
  • Sangkat Wat Phnom, Khan Duan Penh, Phnom Penh, Kingdom of Cambodia

  • For General Enquiries about Dai-ichi Life:
  • 023 955 333 or Toll free number: 1800 201 202
  • ទំនាក់ទំនង


  • ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ិនសួរ៉ិនស៍ (ខេមបូឌា) ម.ក

  • អាគារវឌ្ឍនៈ ជាន់ទី06 ការិយាល័យលេខ 0601 & 0610 - 0612, 66 មហាវិថីព្រះមុនីវង្ស
  • សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

  • សម្រាប់ព័ត៌មានទូទៅអំពី ដាយ អ៊ិឈិ ឡាយហ្វ៍
  • សូមទូរស័ព្ទមកលេខ : 023 955 333
  • លេខទំនាក់ទំនងដោយឥតគិតថ្លៃ : 1800 201 202